ខេត្តសៀមរាប ៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បង្ក្រាប​ក្រុម​ចោរប្លន់ ក្នុង​ក្រុង​សៀមរាប ដោយ​ឃាត់ខ្លួន​មេខ្លោង​បាន​២​នាក់ ដកហូត​អាវុធ​ខ្លី​១​ដើម ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​៧ តុលា ២០១៩ ក្នុង​ក្រុង​សៀមរាប ។

ទោះជា​យ៉ាង ជនសង្ស័យ​ទាំង​ពីរ សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន បាន​បង្ហើប​អោយ​ដឹង​ថា ក្រុម​ចោរប្លន់​ដ៍ស​កម្មនេះ ជា​ក្រុម​លួច ,​ប្លន់​គាស់​ផ្ទះ កាច់​សោ ក​ម៉ូតូ ភ្ជង់​យក​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ជា​ច្រើន​ករណី​មក​ហើយ ។ ក្រោយ​ឃាត់ខ្លួន​មេខ្លោង​២​នាក់​ជាមួយ​អាវុធ​ខ្លី​១​ដើម​ក៏​បាន​ដកហូត​សម្ភារ​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ និង​ស្រាវជ្រាវ​បង្ក្រាប​បន្ត​ទៀត ៕