ភ្នំពេញ ៖ យុវជនម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ជាមួយក្មេងស្រីម្នាក់ រហូតណាត់ជួបគ្នារួមរ័កមេត្រីបានម្តង លុះពេលម្តាយខាងស្រីជីកសួរដឹងរឿង ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ធ្វើការចាប់ខ្លួនភាគីខាងប្រុសយកទៅចាត់ការតាមផ្លូវច្បាប់ ក្នុងនាមជាអ្នកទោសស្នេហា កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ។
ក្មេងស្រីរងគ្រោះឈ្មោះ ណូន ស្រីភ័ក្ត្រ ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យ មានឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទូរស័ព្ទទៅជនសង្ស័យឱ្យមកយករូបនាង(ក្មេងស្រីរងគ្រោះ) ទៅលេងបន្ទប់ជួលជនសង្ស័យ។ លុះដល់វេលាម៉ោង១៥និង៣០នាទី ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-7395 ទៅចាំយកក្មេងស្រីរងគ្រោះនៅមុខផ្សារដើមទ្រាំង ស្ថិតនៅភូមិដើមទ្រាំងខាងលើ រួចឡើងជិះម៉ូតូជាមួយជនសង្ស័យ មកបន្ទប់ជួលលេខ៤ (របស់ជនសង្ស័យ) ផ្លូវលេខ១០៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ប្រភពបន្តថា ពេលមកដល់បន្ទប់ជួលលេខ៤ខាងលើ ក្មេងស្រីរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ជួលមុន ចំណែកជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ជួលតាមក្រោយ រួចបិទទ្វារចាក់គន្លឹះ ពីខាងក្នុង ហើយជនសង្ស័យក៏បានរួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន០១លើក រួចជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ។ ពេលទៅដល់ផ្ទះឈ្មោះ ឥន្ទ ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ)បានសួរនាំក្មេងស្រីរងគ្រោះពីរឿងបាត់ចេញពីផ្ទះ ទើបក្មេងស្រីរងគ្រោះបានប្រាប់រឿងរ៉ាវខាងលើ ឱ្យម្តាយបានដឹង រួចស្រ្តីជាម្តាយបាននាំក្មេងស្រីរងគ្រោះមក ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នករបាលរដ្ឋបាលរលួស ឱ្យជួយអន្តរាគមន៍ ។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នាំមកធ្វើការសាកសួរ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះប្រាកដមែន ដោយសាររូបគេបានស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះរយៈពេលប្រហែល១ឆ្នាំមកហើយ។ នៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះក៏បានទូរស័ព្ទរូបគេ ឱ្យទៅឌុបយកមកលេងបន្ទប់ជួល ហើយក៏បានព្រមព្រៀងគ្នា រួមភេទបានសម្រេច១លើកតែម្តង តែដឹងអី ត្រូវម្តាយរបស់ស្រីស្នេហ៍ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនរូបគេតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕