ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចាប់ខ្លួនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចវត្តចាស់ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ។


ជនសង្ស័យទាំង៣នាក់ រួមមាន ៖
១- ឈ្មោះ មឿន ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (មេក្លោងធំក្នុងខេត្តកំពត)។
២-ឈ្មោះ ទោង វទ្ធីភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរជាងអគ្គិសនី។
៣- ឈ្មោះសាន ងីន ភេទស្រី អាយុ២១ឆ្នាំ ជាសិស្ស មានទីលំនៅភូមិ ចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់(ធំ០១កញ្ចប់ និង តូច១កញ្ចប់) ទូរស័ព្ទដៃចំនួន ៣គ្រឿង ខ្សែក០១ខ្សែ កាំភ្លើងCF-98 ០១ដើម គ្រាប់១២គ្រាប់ និង រថយន្ដ ០១គ្រឿង។
ក្រោយសាកសួរ និងស្រាវជ្រាវដឹងថា ឈ្មោះសាន ងីន ភេទស្រី អាយុ២១ឆ្នាំ ជាសិស្សនេះ មិនជាប់ពាក់ព័ន្ធ គឺគ្រាន់តែឈ្មោះ
ទោង វទ្ធី បបួលនាងទៅដើរលេងជាមួយតែប៉ុណ្ណោះ សមត្ថកិច្ចបានដោះលែងវិញ ទុកតែជនសង្ស័យប្រុសៗ ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕