ខេត្តកំពង់ស្ពឺ៖ យោងតាមពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៤ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងរុន ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ។
ជនសង្ស័យ ឈ្មោះកែវ ជា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះអ.ន អាយុ១៤ឆ្នាំ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ឈ្មោះកែវ ជា បានបដិសេធថា កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ រូបគេពិតជាបានដើរទៅទិញកាតទូរស័ព្ទនៅផ្ទះក្មេងស្រីរងគ្រោះមែន ព្រោះផ្ទះរបស់គេនៅទល់មុខគ្នា ណាមួយម្តាយក្មេងស្រីរងគ្រោះនិងប្រពន្ឋរបស់គាត់ជាដន្លងនឹងគ្នាផងដែរ។


ជនសង្ស័យបានបន្តថា ស្រាប់តែក្រោយមក ម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងថា គាត់ចាប់រំលោភសេពសន្ទវៈលើក្មេងស្រីរងគ្រោះ កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា នោះ ទាំងរូបគាត់កំពុងសម្រាកជាមួយប្រពន្ឋក្នុងផ្ទះ មិនបានចេញមកក្រៅទៅណាទេ។
ជនសង្ស័យបានស្នើសុំទៅថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគាត់មិនបានប្រព្រឹត្យដូចការចោតប្រកាន់នោះទេ។
តែយ៉ាងណា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរនប្តទៀត៕