ភ្នំពេញ៖ យោងតាមហ្វេសប៊ុករបស់លោកផែង វណ្ណៈ ដែលបានបង្ហោះនៅមុននេះបន្តិចថា « ប្អូនស្រីម្នាក់នេះ ឈ្មោះ តែ សុខលី រៀននៅសាលាសុវណ្ណភូមិ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រឡងជាប់និទ្ទេស A ហើយបានមកជួបសម្តេច នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ តែសុំអនុញ្ញាត ប្រញាប់ត្រឡប់ទៅផ្ទះវិញ ដើម្បីចូលរួមពិធីបុណ្យបូជាសពឪពុកនៅឯស្រុកកំណើត។

បំណងដ៏ធំរបស់ឪពុកប្អូនស្រី គឺចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច តែគួរឱ្យសោកស្តាយបំផុត គាត់មិនបានមើលឃើញរូបថតនោះទេ។


ប្អូនចង់បានរូបថតជាមួយសម្តេចតេជោ ហ៊ុន សែន នៃយើង ទៅបង្ហាញសពឪពុក និងជូនដំណើរឪពុកជាលើកចុងក្រោយ ដែលត្រូវបូជានៅយប់នេះ។ “សូមចូលរួមរំលែកទុក្ខផង”»។
អង្គភាពសារព័ត៌មាន «KBN» សូមចូលរួមមរណទុក្ខជាមួយប្អូន តែ សុខលី ដោយក្តីសោកស្តាយ និងក្រៀមក្រំបំផុត ៕