ភ្នំពេញ ៖ ទីបំផុត អ្នកនាង ចោម ខ្វាន់ បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ ជុំវិញនឹងរឿងការលក់កាបូបរបស់នាងជូនអតិថិជន។


អ្នកនាង បានបញ្ជាក់ថា ប្រសិនបើពុកម៉ែបងប្អូន ដែលបានទិញកាបូបរបស់អ្នកនាងយកទៅហើយមិនពេញចិត្ត អាចធ្វើការដូរយកលុយវិញបាន ដោយមិនមានការខាតបង់ឡើយ ហើយរយៈពេលនៃការដូរ គឺចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយក្រដាស់វេរលុយ និងកាបូបដែលទិញពីហាងរបស់អ្នកនាង ។ ជាមួយគ្នានេះដែរ អ្នកនាង ក៏បានសុំទោសជាសាធារណៈ រាល់សម្តីខុសស្គងរបស់នាងកន្លងមក៕


សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖