រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​យ៉ាង​សកម្ម ត្រូវ​កម្លាំង​សមត្ថកិច្ច​​ឃាត់ខ្លួន​បាននៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៦ តុលា ២០១៩ ។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កែវ សុខុម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន កន្លង​មក ជនសង្ស័យ​ខាងលើ តែងតែ​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត របស់​ជន​រង​គ្រោះ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ជនសង្ស័យ​បាន​មក​លួច​ស្លាក​លេខ​រថយន្ត ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ក៏​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ចុះ​ទៅ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

ជនសង្ស័យ​(​មាន​សារធាតុ​ញៀន​) បច្ចុប្បន្ន ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕