ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញចងកសម្លាប់ខ្លួន នៅលើមែកដើមចាន់គីរី មួយដើមកម្ពស់ជិត១០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី៤ ខែតុលា ឆ្នំា២០១៩ នៅចំណុចបឹងបង្គុំ ក្នុងភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ។

សាកសពឈ្មោះ ធឿន ថន ភេទប្រុស អាយុ៣២ឆ្នាំ នៅក្រុមទី១២ ភូមិអូពងមាន់ ឃុំតាគ្រាម មូលហេតុស្រវឹងស្រាជាប្រចាំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕