ភ្នំពេញ: ជនសង្ស័យម្នាក់ចេញមកពីផឹកស៊ីនៅផ្ទះមិត្តភក្ដិ ឃើញក្មេងស្រីរងគ្រោះនៅផ្ទះម្នាក់ឯង ក៍ចូលទៅចាប់ដើម្បីរំលោភសេពសន្ថវៈ តែក្មេងស្រីរងគ្រោះហើយស្រែកឲ្យគេជួយទាន់។
ករណីចាប់ក្មេងស្រីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះD៤ ផ្លូវ៣៣ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ជនសង្ស័យឈ្មោះ អ៊ី រ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ ២០ ក្រុមទី៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ម.ស ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ។មុនពេលកើតហេតុ វេលាម៉ោង ៤និង០០នាទី ជនសង្ស័យមកពីផឹកស៊ីនៅផ្ទះមិត្តភក្ដិ បំណងដើរមកហាងស៊ុបមួយកន្លែង ។

ពេលដើរដល់ចំណុចកើតហេតុ ឃើញក្មេងស្រីរងគ្រោះនៅផ្ទះម្នាក់ឯង ជនសង្ស័យបានទៅចាប់ដៃជនរងគ្រោះចូលទៅក្នុងផ្ទះរួចទាញទ្វារបិទ ប៉ុន្តែត្រូជនរងគ្រោះស្រែកឲ្យគេជួយ ខណ:នោះបងប្រុសរបស់ក្មេងស្រីរងគ្រោះ រួមជាមួយអ្នកជិតខាង ក៍ស្ទុះចូលមកចាប់ទាញក្មេងស្រីរងគ្រោះ ចេញពីជនសង្ស័យ ភ្លាមៗនោះ ជនសង្ស័យក៏បានរតគេចខ្លួនបាត់ ។
ក្រោយកើតហេតុ ឪពុកក្មេងស្រីរងគ្រោះបានទៅប៉ុស្តិ៍នគរបាល ដាក់ពាក្យបណ្ដឹង ។ លុះវេលាម៉ោង ២០និង៣០នាទីថ្ងៃដដែល ឪពុកជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ក៏ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕