ខេត្តកោះកុង៖ គ្រូបង្រៀននៅសាលាវិទ្យាល័យថ្មសម្នាក់ កំពុងសម្អាតទីធ្លាជាប់របងសាលារៀន ស្រាប់តែត្រូវពស់វែករនាមចឹក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃទី៤ ខែតុលាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ។ជនរងគ្រោះ ឈ្មោះប៉ែន វណ្ណនី មានមុខរបរជាគ្រូបង្រៀន។

មុនពេលកើតហេតុ ក្រោយពីម៉ោងសម្រាក ជនរងគ្រោះបានចេញធ្វើពលកម្មត្រាយព្រៃ ដើម្បីសម្អាតទីធ្លាជាប់របងសាលារៀន ស្រាប់តែជួបរឿងបែបនេះ ដោយពស់ពស់វែករនាមចឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រជាកាពារដែលកំពុងចូលរួមក្នុងកម្មវិធីវេទិការសាធារណ: ស្ថិតក្នុងបរិវេណវត្តថ្មស ក្បែរនោះ ឃើញដួលសន្លប់ធ្លាក់ពីលើម៉ូតូនៅមុខខ្លោងទ្វារវត្ត ខណ:ដែលភរិយាជនរងគ្រោះឌុបជនរងគ្រោះទៅកាន់មណ្ឌលសុខភាពថ្មស ។

គ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពថ្មស បានឲ្យដឹងថា ជនរងគ្រោះបានដឹងខ្លួន នៅពាក់កណ្តាលផ្លូវ មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត បន្តទៀត ខណ:ជនរងគ្រោះមានបែកគ្រាប់ឈាមពេញខ្លួន តែយ៉ាងណាអ្នកជំងឺអាចមានសង្ឃឹមខ្លះៗហើយ៕