ខេត្តបន្ទាយមានជ័យ៖ លោកតាវ័យចំណាស់ម្នាក់ខំប្រឹងឡើងកាប់មែកឈើ ចៃដន្យ រអិលធ្លាក់មក ជង់នឹងមែកឫស្សី ធ្លាយពីគល់ក្លៀក ចេញទៅលលាដ៍ក្បាល បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ ។


លោកតាវ័យចំណាស់រងគ្រោះខាងលើ គេនៅមិនទាន់ស្គាល់ឈ្មោះ និងមិនដឹងថា មានអាយុប៉ុន្មានទេ គ្រាន់តែដឹងថា រស់នៅភូមិប៉ោយក្ដឿង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។


ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនលោកតាទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ដើម្បីជួយសង្គ្រោះ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថា អាការៈលោកតាមិនប៉ះពាល់ដល់អាយុជីវិតទេ៕