ភ្នំពេញ៖ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ មានអាយុប្រហែល៥០ឆ្នាំ បានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា លិចចូលទៅក្នុងទឹកបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ស្ត្រីរងគ្រោះខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណ និងមូលហេតុទេ តែនៅកន្លែងកើតហេតុ ស្រ្តីរងគ្រោះបានបន្សល់ទុកស្បែកជើង១គូ និងកាបូបស្ពាយ១។
សម្រាប់ព័ត៌មានលម្អិត «KBN» នឹងផ្សាយជូនពេលក្រោយបន្តទៀត៕