ខេត្តកំពត ៖ ក្មេងស្រីអភ័ព្វម្នាក់ ទើបតែមានអាយុ៩ឆ្នាំសោះ ត្រូវក្មេងប្រុសអាយុ១៤ឆ្នាំ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេច ហើយយកាំបិតប៉័ងតោកាប់ចិញ្ច្រាំលើមុខ និងកក្មេងស្រីរងគ្រោះឡើងសុសសាច់ រងរបួសជាទម្ងន់ ត្រូវបានអាណាព្យាបាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។


ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង១៦ និង៣៥នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្រែជោគ ស្ថិតភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ។
ជនសង្ស័យល្មោភកាម មានឈ្មោះនី កែវ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុ និងដកហូតកាំបិតប៉័ងតោ ១ដើម។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះច.ស អាយុ៩ឆ្នាំ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានយកកាំបិតប៉័ងតោកាប់ទៅលើក្មេងរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរួចរាល់ បានយកកាំបិតកាប់ក្មេងស្រីរងគ្រោះថែមទៀត នៅត្រង់ចំណុច.ក និងលើផ្ទៃមុខ បណ្តាលឲ្យធ្ងន់ធ្ងរ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់ការិយាល័យជំនាញស្នងការនគរបាលខេត្តកំពត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែក ក្មេងស្រីរងគ្រោះត្រូវបានអាណាព្យាបាលដឹកបញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ៕