ខេត្តស្ទឹងត្រែង ៖ កាលពី​យប់​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​”​ក​៩” នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កំលាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង និង​កំលាំង (BLO) បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ឃាត់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៣​គីឡូក្រាម នៅ​ក្បែរ​ច្រកព្រំដែន កម្ពុជា​-​ឡាវ ត្រពាំង​គ្រៀល បន្ទាប់​ពី​ជនសង្ស័យ​ឆ្លង​ចូល​ទឹកដី​កម្ពុជា ។

ជនសង្ស័យ​មានឈ្មោះ សា វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ រស់នៅ​ភូមិ​ឡាក់​សៅ ស្រុក​ខាំ​កឺ​ប ខេត្ត​បូ លី ខាំ​សៃ ប្រទេស​ឡាវ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕