ខេត្តរតនគិរី៖ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ប្រហែល២ម៉ោងប៉ុណ្ណោះ ខ្មាន់កាំភ្លើងជាឃាតករចិត្តស្លុយដៃឆៃ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ហើយជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបាញ់សម្លាប់ជនរងគ្រោះមែន មូលហេតុមកពីគំនុំ …។

ជនសង្ស័យមានឈ្មោះនួន មករា អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ២ បម្រើការនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ នៅត្រង់ចំណុចបឹងយក្សឡោម ខណៈជនសង្ស័យកំពុងបើករថយន្តគេចខ្លួនទៅទីនោះ ។ សមត្ថកិច្ច ដកហូតកាំភ្លើងខ្លី១ដើម និងរថយន្ត១គ្រឿង ម៉ាកនីស្សាន់ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២N-៥០១១ ។ ចំណែក ជនរងគ្រោះឈ្មោះផន ទុំ អាយុ៣០ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត ១គ្រាប់ចំក្បាល បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងអង្គុយផឹកកាហ្វេនៅទីនោះ ។

សូមប្រិយមិត្តទស្សនាវីដេអូសកម្មភាព ដែលកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យជាឃាតករដូចខាងក្រោម៖