ព្រៃវែង ៖នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកដោយគ្រោះធម្មជាតិនោះ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុកពាមជរ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១២ គ្រួសារក្នុងនោះរងគ្រោះធ្ងន់ធ្ងរ ៨គ្រួសារ និងរងគ្រោះមធ្យម ៤គ្រួសារ និងរបួសធ្ងន់ ១នាក់ ដែលធ្វើនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

ឯកឧត្តម ឧកញ៉ា បានមានប្រសាសន៍ទៀតថា៖ នេះគឺជាការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកគ្រោះធម្មជាតិនាពេលនេះដូចពាក្យស្លោកថា (កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ទីណាមានទុក្ខ ទីនោះមានកបាទក្រហមកម្ពុជា)។

សម្ភារៈផ្តល់ផ្តល់ជូនរួមមាន៖ រងគ្រោះធ្ងន់ធ្ងរ អង្ករ ២៥គ.ក កន្ទេល១ តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង និងអាវ ២) និងថវិកាចំនួន ១០០,០០០រៀល។រងគ្រោះមធ្យម ៖អង្ករ ២៥គ.ក កន្ទេល១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុងនិងអាវ ២) និងថវិកាចំនួន ៥០,០០០រៀល។ចំពោះអ្នករបួសធ្ងន់ម្នាក់ដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះលើ សាខាឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល។