ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ ក្នុងបណ្ដាញសង្គមហ្វេសបុកមួយបានបង្ហោះសារ និងរូបថត២ប៉ុស្តិ៍ ដោយបញ្ជាក់អត្ថន័យថា ប្ដីវិកលចរិតដើរបាត់ពីផ្ទះ ប្រពន្ធចិត្តព្យាយាមដើររក យូរឆ្នាំ លុះប្រទះឃើញប្តី ក៍ស្ទុះទៅក្រាបសំពះ លាងបាបកម្ម រួចក្រោកឱបដោយក្ដីស្រលាញ់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសបុក តែការពិត! មិនមែនប្រពន្ធបានជួបប្ដីវិកលចរិតដើរបាត់ពីផ្ទះយូរឆ្នាំទេ គឺស្រ្តីវិកលចរិតម្នាក់ធ្វើដំណើរពីភ្នំពេញ ទៅខេត្តកំពង់ធំ ចៃដន្យបានជួបបុរសវិកលចរិតដូចគ្នាម្នាក់ ក៍ក្រាបសំពះ និងឱបបុរសវិកលចរិតនោះថា ជាប្តី ឲ្យយល់ព្រមត្រឡប់មករួមរួមជាមួយគ្នាវិញ។

ករណីស្រ្តីវិកលចរិតក្រាបសំពះ និងឱបបុរសវិកលចរិតដូចគ្នានេះ វាបានកើតឡើងនៅថ្ងៃម្សិលម៉ិញ ថ្អៃទី១ ខែតុលា ឆ្នាំ ដោយខាងស្ត្រីនៅភ្នំពេញ ឯខាងបុរស នៅខេត្តកំពង់ធំ ។
មុនពេលកើតហេតុ ខាងស្ត្រីសតិមិនគ្រប់ បានធ្វើដំណើរតែម្នាក់ឯង ពីភ្នំពេញទៅដល់ឃុំក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្រាប់តែជួបបុរសវិកលចរិតនោះ ក៍ដេញចាប់ ឱបថើបលន់តួ និងបានហៅបុរសឆ្កួត នោះ ថា ជាប្តី ឲ្យយល់ព្រមត្រឡប់មករួមរួមជាមួយគ្នាវិញ….។


តែក្រោយ លោកមេប៉ុស្តិ៍ក្រចាប់ ធ្វើការសួរនាំ ទើបដឹងថាភាគីទាំង២ គ្មានពាក់ព័ន្ធជាប្ដីប្រពន្ធនឹងគ្នាទេ។
ក្រោយមក លោកមេប៉ុស្តិ៍ក្រចាប់ ក៏បានជ្រាវរកលេខទូរស័ព្ទរបស់កូនស្ត្រីមានសតិមិនគ្រប់នោះឃើញ ហើយបានទូរស័ព្ទសួរនាំនាងជាកូនចិញ្ចឹមឲ្យឡើងមកយកម្តាយត្រឡប់ទៅភ្នំពេញ វិញ៕