ខេត្តកំពង់ធំ ៖ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់មួយ ដោយមាន រថយន្ត១គ្រឿង បានបើកបរបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ផ្លូវនៅចំណុចផ្លូវកោង បណ្តាលឲ្យក្រឡាប់ និងមនុស្សស្រីចំនួន៥នាក់ ដែលជិះនៅក្នុងរថយន្តនោះស្លាប់ទាំងអស់ ។


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើងឡើងលើផ្លូវជាតិលេខ៦ ភូមិព្រែកតាហ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ព័ត៌មានលម្អិតយ៉ាងណានោះ «KBN» នឹងផ្សាយជូននៅពេលក្រោយទៀត៕