ភ្នំពេញ៖ បុរសម្នាក់ត្រូវគេប្រទះឃើញធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួននឹងមែកស្វាយមួយដើម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ នៅមុខអាគារLក្នុងមជ្ឈមណ្ឌលកោះពេជ្រ ត្រង់ចំណុចផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សពជនដែលធ្វើអត្តឃាតខ្លួនឯងនេះមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាមានវ័យប្រមាណ៥០ឆ្នាំ ស្លៀកខោកំណាត់ជើងវែង ពណ៌ប្រផេះ ពាក់អាវដៃខ្លី ក្រឡាការ៉ូ ពណ៌ផ្ទៃមេឃលាយត្នោត បន្សល់ទុកស្បែកជើង១គូ ពណ៌ត្នោត វ៉ែនតាមីញ៉ូម២ និងនាឡិកាដៃ១គ្រឿង ។


មេការជាអ្នកឃើញហេតុការណ៍ដំបូង បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានចេញពីកន្លែងស្នាក់នៅដើម្បីមកមើលបុគ្គលិករបស់ខ្លួន បោសសំអាតអនាម័យក្នុងបរិវេណកោះពេជ្រ ស្រាប់តែឃើញជនរងគ្រោះ បានចង.ក លើដើមស្វាយជាមួយនឹងខ្សែនីឡុង ពណ៌ស ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនពិតមែន និងបានដឹកសាកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕