រាជធានីភ្នំពេញ៖ សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាដល់កងយោធពលខេមរភូមិន្ទទាំងអស់ត្រូវ ត្រៀមខ្លួនឱ្យបានល្អដើម្បីរក្សា សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាជនដែលកំពុងកើតមានសព្វថ្ងៃនេះ។

សម្ដេចពិជ័យសេនាទៀ បាញ់ បានបញ្ជាយ៉ាងដូច្នេះបន្ទាប់ពី ទណ្ឌិតសម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងនិរទេស ខ្លួននៅក្រៅប្រទេសបន្តអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធឲ្យបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី០២ ខែតុលានេះថា” កងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានល្អ ដើម្បីរក្សាឱ្យបានដាច់ខាតនូវសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក និងភាពសុខសាន្តរបស់ប្រជាជន”៕