រាជធានីភ្នំពេញ ៖ ការ បង្ក្រាប គ្រឿងញៀន ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ១ នៃខែតុលា ឆ្នាំ ២០១៩ បង្ក្រាបបាន ចំនួន ១៤ ករណី ឃាត់ខ្លួន ជនសង្ស័យ ចំនួន ២១ នាក់ ( ស្រី ១ នាក់ ) ។ ក្នុង ចំណោម ជនសង្ស័យ ឃាត់ខ្លួន ទាំង ២១ នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀន ចំនួន ១៨ នាក់ និង អ្នក ប្រើប្រាស់ ៣ នាក់ ។ នេះបើតាមអគ្គស្នងការនគបាលជាតិ។

វត្ថុតាំងដែលចាប់ សរុបក្នុងថ្ងៃ ទី ១ ខែតុលា ឆ្នាំ ២០១៩ រួម មាន ៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២,៩៣ ក្រាម និង ៣៩ កញ្ចប់ តូច ។

ការ បង្ក្រាប គ្រឿងញៀន នៅ ថ្ងៃនេះ រួម មាន ៖ បាត់ដំបង ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ , កំពង់ឆ្នាំង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក ice ០,៤០ ក្រាម , កណ្ដាល ៖ ជួញដូរ ៣ ករណី ឃាត់ ៥ នាក់ ចាប់ យក ice ១៣ កញ្ចប់ តូច , ក្រចេះ ៖ ជួញដូរ ៣ ករណី ឃាត់ ៥ នាក់ ចាប់ យក ice ១០ កញ្ចប់ តូច , ពោធិ៍សាត់ ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ , សៀមរាប ៖ អនុវត្តន៍ដីកា ១ ចាប់ ១ នាក់ , ស្វាយ រៀង ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ , រាជធានី ភ្នំពេញ ៖ ជួញដូរ ២ ករណី ឃាត់ ៤ នាក់ ចាប់ យក ice ១៦ កញ្ចប់ តូច ៕