ព្រះវិហារចំណាស់អាយុកាលជាងមួយសតវត្សរ៍ស្ថិតក្នុងភូមិរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងរងការគំរាមកំហែងដោយសារបាក់ច្រាំងទន្លេ នៅសល់ប្រហែល៣ម៉ែត្រជាងទៀតនឹងស្រុតចូលទឹកទន្លេមេគង្គ នេះបើតាមគណនេយ្យហ្វេសបុកព្រះចៅអធិការវត្តព្រះនាម ជឿន
វាសនា បានបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ក៏ដូចជាអំពាវនាវស្វែងរកសប្បុរជន ដើម្បីជួយឧបត្ថម្ភក្នុងការចាក់ដីបំពេញបន្ថែម ក្នុងការពារក្រែងមានហានិភ័យណាមួយកើតឡើង។

ព្រះតេជគុណ បានឲ្យដឹងបែបនេះថា៖ វត្តសិម្ពលីវនារាម (រកាគយ) ជាអារាមដែលស្ថិតនៅតាមដងទន្លេមេគង្គ ដែលបាននឹងកំពុងត្រូវទឹកជំនន់ជន់ និងស្រកទៅវិញ បណ្ដាលឱ្យសណ្ឋានដីនៃច្រាំងទន្លេមានការបាក់ស្រុតដោយកន្លែង ជាពិសេសក្នុងទីដីវត្តក្បែរព្រះវិហារដ៏ចំណាស់ជាងរយសតវត្សរ៍ កំពុងតែរងហានីភ័យ ដោយច្រាំងក្បែរព្រះវិហារមានការបាក់ស្រុតបណ្ដោយ27ម៉ែត្រ ទទឹង10ម៉ែត្រ។

ដូចនេះសូមសប្បុរសជនមេត្តាជួយឧបត្ថម្ភថវិកា ដើម្បីបានជួលឡានដឹកថ្មយកមកចាក់ទប់ច្រាំងទន្លេក្នុងទីដីវត្ត។បញ្ជាក់៖ ឡានធុនតូចមួយឡាន35$ ឡានធុនមធ្យមមួយឡាន50$, ឡានធុនធំមួយឡាន75$ នេះជាតម្លៃដែលធ្លាប់ដឹកពីឆ្នាំមុន។
ចំណែកឯថ្មមានសប្បុរសជនខាងភូមិអង្គួញដីជាអ្នកប្រគេនវត្ត។ យើងអស់តែថ្លៃដឹកទេ។ បើសប្បុរសជនមានសទ្ធាជួយ៖ ទាក់ទងតាមលេខទូរស័ព្ទរបស់ត្មាភាព 092 30 13 83។