ភ្នំពេញ: ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៧៤លានដុល្លារអាមេរិក បានពីការលក់បណ្ណជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១,៦៦២,៥១៣នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

បើតាមរបាយការណ៍ ចំណូលដែលទទួលបានជាង៧៤លានដុល្លារនេះ រាជរដ្ឋាភិ បាលបានដកចំនួន ៣,៣២៥,០២៦ ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។

ដោយឡែកក្នុងខែកញ្ញា ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជាង៤លានដុល្លារអាមេរិក ទទួលបានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១១០,៦៧៧នាក់។

សូមជម្រាបជូនថា បណ្តចូលទស្សនាតំបន់អង្គ ត្រូវបានបែងចែកជា៣ប្រភេទគឺ១,ប្រភេទ ប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។

២, ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។

៣, ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕