ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ចុះហែលទឹកលែង ស្រាប់ទឹកហូរគួចចូលទៅក្រោមស្ពានបណ្ដាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។


ក្មេងស្រីរងគ្រោះ ឈ្មោៈ ឡូ ស្រីនិច ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះចុះហែលទឹកលែង ស្រាប់ទឹកហូរគួចចូលទៅក្រោមស្ពាន បណ្ដាលឲ្យលង់ទឹកស្លាប់។
សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិឃុំខាងលើ ៕