ខេត្តសៀមរាប ៖ រថយន្តកាមរីប្រើប្រព័ន្ធហ្គាសមួយគ្រឿងកំពុងបើកបរសុខៗ ស្រាប់តែផ្ទុះធុងហ្គាស ឆាបឆេះនៅសល់តែគ្រោងឆ្អឹង តែសំណាងល្អមនុស្សរត់ចុះទាន់ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦៤ ខាងកើតផ្សាស្វាយលើថ្មីប្រហែល១គីឡូម៉ែត្រ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤០ និហលេខ៤១ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តរងគ្រោះ ម៉ាក Camary ពណ៌ខ្មៅ ស៊េរី៩៣ ស្លាកលេខ ភ្នំពេញ ២C ៥៨៤៩ អ្នកបើកបរឈ្មោះ ឆន ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ។
មុនពេលកើតហេតុ រថយន្តកាមរីប្រើប្រព័ន្ធហ្គាសខាងលើកំពុងបើកបរសុខៗ លើផ្លូវជាតិលេខ៦៤ ស្រាប់តែផ្ទុះធុងហ្គាស ឆាបឆេះនៅសល់តែគ្រោងឆ្អឹង តែសំណាងល្អមនុស្សរត់ចុះទាន់ ។
ក្រោយពេលកើតហេតុភ្លាម រថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកបានមកអន្តរាគមន៍បាញ់ទឹកជួយពន្លត់អស់១ឡាន ទើបបានរលត់ជាស្ថាពរ។


តែក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចជំនាញផ្ដាំផ្ញើថា អ្នកបើកបរឡានប្រើហ្គាសទាំងឡាយ គួរតែឧស្សាហ៍ឆែកធុងហ្គាសផង ព្រោះវាអាចឆាបឆេះបានដោយយថាហេតុដូចខាងលើនេះ៕