ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបញ្ចប់មុខងារជាឧកញ៉ានាយទាហាន នៃកងយោធពលខេមរភូមិន្ទចចំនួន៧៥រូប តបតាមសំណើររបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

យោងតាមលិខិតចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងនោះ មាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ , នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសលុបឈ្មោះអ្នកដែលមានងារ ជាឧកញ៉ា ក្នុងជួរកងទ័ព ហើយសម្ដេច ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានគោរពតាម បញ្ជា ។ ការហាមឃាត់របស់ សម្តេចតេជោបែបនេះ ដោយកន្លងមកមានបុគ្គលមួយមួយចំនួនដែលមានងារជាឧកញ៉ា បានយកតួនាទីទាំងនេះទៅប្រកបការងារ ផ្សេងៗដោយខុសច្បាប់ ៕