ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកញ្ញានេះ បានចំនួន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៣នាក់(ស្រី៤នាក់) ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៤៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៥នាក់ និងប្រើប្រាស់ ២៨នាក់ ។

ទិន្នន័យរបស់អគ្គស្នងការនគបាលជាតិបានឲ្យដឹងថា វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី២៤ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ice) = ២៦,៦៣ក្រាម និង១៨កញ្ចប់តូច ។

ការបង្ក្រាបគ្រឿងញៀននៅថ្ងៃ២៤កញ្ញា រួមមាន ៖ មន្ទីរប្រឆាំងគ្រឿងញៀន, ខេត្តបាត់ដំបង, កំពត, កណ្តាល, ពោធិ៍សាត់, សៀមរាប, ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ៕