ភ្នំពេញ ៖ រយ:ពេលត្រឹម១ថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន បង្កឲ្យមានមនុស្ស ស្លាប់ ៦ នាក់ ( ស្រី ២ នាក់ ) និង បាន បង្ក ឲ្យ មាន អ្នករងរបួស ធ្ងន់ – ស្រាល ១៧ នាក់ ។ នេះបើតាមអគ្គស្នងការនគបាលជាតិ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៣ នាក់នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១២ លើក ។

សូមជម្រាបថា ក្នុង រយៈពេល ២៤ ថ្ងៃ នៃ ខែកញ្ញា នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ១២៥ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៣១៣ នាក់ ក្នុង ហេតុការណ៍ កើតឡើង ២៤០ លើក ៕