ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងឱកាស បុណ្យកាន់បិណ្ឌទី ១២នេះបានផ្ញេីសារជូនពរបងប្អូនជនរួមជាតិ និងកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ផងដែរ។

សម្ដេចតេជោបានសរសេរនៅលេីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ កញ្ញា នេះថា “យេីងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តបាននាំក្រុមគ្រួសារទៅធ្វើបុណ្យដាក់បាត្រប្រកបដោយទឹកមុខសប្បាយរីករាយនៅតាមវត្តអារាមនានា។ នេះហើយសន្តិភាពដែលកំពុងផ្តល់ផ្លែផ្កាដល់សុខដមនីយកម្ម និងការរីកចម្រើននៅក្នុងប្រទេសជាតិយើង។”

សម្ដេចបន្តថា “ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់បងប្អូនជនរួមជាតិ និងកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើននៅក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌ ដែលនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះពិធីបុណ្យភ្ជុំធំនឹងមកដល់៕’’