ខេត្តព្រះសីហនុ ៖ រថយន្តធុនធំដឹកថ្ម១គ្រឿងបានបើកបរបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តតាក់ស៊ី១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់បះជើងច្រងាងៗ និងបណ្តាលឲ្យមនុស្សចំនួន៧នាក់ រងរបួសធ្ងន់ស្រាល ដេកឲ្យរដូករណែលនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ បានកើងឡើង កាលពីវេលាម៉ោង១៦ និង០៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៣-១៥៤ ស្ថិតនៅភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ។
សមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើបង្កឡើងដោយដោយរថយន្តធុនធំដឹកថ្ម ម៉ាក HYUNDAI ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ព្រះសីហនុ 3A-8169 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើបានបុកនិងរថយន្ត១គ្រឿងម៉ាក TITAN ពណ៌ស-ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 2A-4804 រថយន្តតាក់ស៊ី ទិសដៅផ្ទុយគ្នា។

https://1.bp.blogspot.com/-Sd6lDW3igZ0/XYhDylTGPFI/AAAAAAAAOgY/lEMoPP5pR7otmU8zeTZ0sxcyEN_9mc7-gCLcBGAsYHQ/s1600/d.jpg

ប្រភពបន្តថា គ្រោះថ្នាក់នោះបណ្តាលឲ្យរងរបួសចំនួន៧នាក់ (រងរបួសធ្ងន់ចំនួន៤នាក់ ស្រីម្នាក់ ក្មេង២នាក់ រងរបួសស្រាល៣នាក់ ស្រី២នាក់) បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ចែងស្ទូចយកវត្ថុតាងចេញពីកន្លែងកើតហេតុ ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

https://1.bp.blogspot.com/-kfZyzlwlxRo/XYhDyjz6jEI/AAAAAAAAOgU/knC4FmsN0dsXF79yTjpe3rct2YBjMc4PQCLcBGAsYHQ/s1600/dd.jpg

https://1.bp.blogspot.com/-HXgnAJk4lbw/XYhDyslMqrI/AAAAAAAAOgQ/DDmOuz7duzofF9anoTvjfdvniU5g4A2IACLcBGAsYHQ/s1600/ddd.jpg

https://1.bp.blogspot.com/-lmeip77WI8E/XYhDzTGbf2I/AAAAAAAAOgc/JTn95M68__0C9t671vUYj01LLQsHdZwQQCLcBGAsYHQ/s1600/dddd.jpg

https://1.bp.blogspot.com/-SRLECe4A6eQ/XYhDzniMZWI/AAAAAAAAOgg/Zr0LlEYfW_oB19GTyXraxj-0ti7Omy3IgCLcBGAsYHQ/s1600/ddddd.jpg

https://1.bp.blogspot.com/-TWwnmRG_b-c/XYhD0IWd6HI/AAAAAAAAOgk/PjZP-CBZoiINNeoYfRuRa0c2IQhwIwfiACLcBGAsYHQ/s1600/dddddd.jpg