ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសអាយុ១២ឆ្នាំ បានក្លាយជាឃាតករបាត់ទៅហើយ ដោយចាប់ ក្មេងប្រុសអាយុ៩ខែម្នាក់ ទម្លាក់ចូលក្នុងពាងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង១០នាទី រសៀលនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ។


ក្មេងប្រុសសង្ស័យ មានឈ្មោះវឿន វិសាល អាយុ១២ឆ្នាំ ។ ចំណែក ក្មេងប្រុសរងគ្រោះដែលមាន ឈ្មោះ បូ ណាណាន់ អាយុ៩ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ ក្នុងមូលដ្ឋានខាងលើ។
ក្រោយកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះយំសោកបោកខ្លួនស្តាយជីវិតកូនស្ងួនជាពន់ពេក ហើយបានរាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍រួចរាល់ ក៏បានរៀបចំចាត់ចែង ធ្វើបុណ្យសពកូនយ៉ាងក្តីសោកអាល័យជាពន់ពេក។
ចំណែក ក្មេងប្រុសសង្ស័យគេមិនទាន់ដឹងថាចាត់ការយ៉ាងណាទេ ព្រោះសមត្ថកិច្ចមិនទាន់បង្ហើយប្រាប់ពីចំណាត់ការនៅឡើយ៕