វៀតណាម៖ ថ្មីៗនេះ តារាម៉ូដែលស្រីជនជាតិវៀតណាមម្នាក់ បានធ្វើឲ្យប្រជាជនវៀតណាមជាច្រើននាក់ខឹង ក្ដៅក្រហាយ បន្ទាប់ពីតារាម៉ូដែលម្នាក់នេះបានថតវីដេអូឃ្លីបសិចស៊ីនៅលើទឹកដីទីក្រុងបុរាណ Hoi An ដែលសកម្មភាពនេះត្រូវបានពលរដ្ឋវៀតណាមយល់ថា ជាសកម្មភាពប្រមាថយ៉ាងខ្លាំង ។

បើតាមការប្រភពព័ត៌មានបានឲ្យដឹងថា តារាម៉ូដែលដ៏ស្រស់ស្អាតខាងលើនេះ បានថតដោះអាវចេញពីខ្លួនអស់រលីង ដោយគ្រាន់តែយកដួនមកបិទបាំងសុដន់ទាំងគូរបស់នាងតែប៉ុណ្ណោះ ហើយសកម្មភាពនេះគឺនាងថតនៅហាងកាហ្វេមួយកន្លែងដែលស្ថិតនៅលើទឹកដីទីក្រុង Hoi An ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏ចំណាស់របស់វៀតណាម ។

បន្ទាប់ពីវីដេអូឃ្លីបនេះ បានបង្ហោះជាសាធារណៈហើយនោះ មានពលរដ្ឋវៀតណាមជាច្រើននាក់បានរិះគន់ខ្លាំងៗថា «តើនេះជាការគោរពរបស់នាងទៅលើទីក្រុងបុរាណរបស់យើង? នេះជាការប្រមាច្បាស់ណាស់» ។

ជាមួយគ្នានេះដែរលោក ong Quoc Hung អនុប្រធានមន្ទីរវប្បធម៌ និងព័ត៌មាននៃទីក្រុង Hoi An មានប្រសាសន៍ថា ចំពោះសកម្មភាពនេះខាងលើនេះក៏ត្រូវបានចាត់ទុកជាករណីធំមួយដែរ ដែលត្រូវតែមានវិធានការតាមច្បាប់ ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលមានករណីថតរូបអាសអាភាស នៅលើទឹកដីទីក្រុង Hoi An ពោលគឺកន្លងមកក៏មានគូស្នេហ៍មួយគូបាននាំគ្នាទៅថតរូប Pre-wedding នៅទីនោះផងដែរ ៕

សហការី KBN
ប្រភព៖ zing