ខេត្តឧត្ដរមានជ័យ៖ ព្រះអធិការវត្តប្រាសាទសីម៉ា ហៅវត្តអូរអង្រែ គាំងបេះដូង សុគត បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅវត្ដប្រាសាទសីម៉ា ហៅវត្ដអូរអង្រែ ក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។

ចៅអធិការវត្ដរងគ្រោះ ព្រះនាម ឌឿសាវឿន បានសុគត នៅក្នុងព្រះជន្មមាយុ៥៤ព្រះវស្សា ដោយសារគាំងបេះដូង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ព្រះអធិការវត្តខាងលើ ពិតជាបានសុគតដោយជំងឺគាំងបេះដូង ពិតប្រាកដមែន និងបានប្រគល់ព្រះសពដល់ក្រុមគ្រួសា និងគណៈកម្មាការវត្ត ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕