ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ត្រូវជាថ្ងៃកាន់បិណ្ឌទី៦ ស្រាប់តែមានស្រ្តីម្នាក់ បានយកស្រាបៀរទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនទៅខ្មោចប្ដីគាត់ដែលបានស្លាប់ទៅ ធ្វើឲ្យមហាជន ជាពិសេស អ្នកកាន់ពុទ្ធសាសនា នាំគ្នាភ្ញាក់ផ្អើលកក្រើកលើបណ្ដាញសង្គម ។


យោងតាមហ្វេសប៊ុកផេករបស់ព្រះតេជគុណ ជ័យ ភានិត បានបង្ហោះរូបស្រា១កំប៉ុង កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ មានខ្លឹមសារថា«ញោមរដូវបុណ្យទាន គាត់យកស្រាបៀរមកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល ទៅឲ្យប្តីដែលស្លាប់ គាត់គិតថា មានតែធ្វើបុណ្យជាមួយព្រះសង្ឃទេ ទើបស្រាបៀរនេះ បានដល់ប្តីគាត់ ញោមៗលេងសើចជាមួយអាត្មាទេដឹងឲ្យគ្រឿងស្រវឹង មិនបានបុណ្យទេញោម»៕