ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រកាសថា នៅខេត្តព្រះសីហនុ ដោយសារតែមានភ្លៀងធ្លាក់បន្តបន្ទាប់ជាប់ៗគ្នាក្នុងកម្រិត ១១៩ មីលីម៉ែត្រ ធ្វើឲ្យតំបន់ទំនាបនានាក្នុងក្រុងព្រះសីហនុ រងនូវការជន់លិចប៉ះពាល់ដល់ភូមិឋាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន៕