ខេត្តសៀមរាប: បុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម ព្រោះតែខឹងនឹងម្តាយលក់ដីបានប្រាក់ច្រើន តែចែកប្រាក់ខ្លះឲ្យខ្លួនជាកូនបានចាយខ្លះ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ។
ជនរងគ្រោះដែលគិតខ្លីចង.កស្លាប់ចោលប្រពន្ធកូននេះ មានឈ្មោះ ផាន់ ជ្រក់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរកសិករ ។
តាមការអះអាងរបស់ឈ្មោះស៊ត់ សប ជាប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា ប្តីគាត់ (ជនរងគ្រោះ)មិនធ្លាប់មានទំនាស់ក្នុងគ្រួសារទេ តែកន្លងមក ប្តីធ្លាប់និយាយរំលឹកអន់ចិត្តជាមួយនឹងម្តាយបង្កើតដែលបានលក់ដីបាន ហើយមិនចែកប្រាក់ចំណែកខ្លះឲ្យខ្លួន ។ នៅយប់មុនពេលកើតហេតុ ប្តីបានដេកជុំគ្រួសារធម្មតា លុ:ព្រឹកថ្ងៃឡើង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង៥ និង៣០នាទី ពេលដែលគាត់ភ្ញាក់ពីដំណេកស្រាប់តែឃើញប្តីចង.ក.ស្លាប់ បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យលើសាកសព បានចង.កនឹងខ្សែអង្រឹងពណ៌ខៀវ ប្រវែង៣ម៉ែត្រ ភ្ជាប់នឹងមែកដើមក្រសាំង កម្ពស់៤,២០ម៉ែត្រ ក្រោយផ្ទះរបស់គាត់ផ្នែកត្បូងចម្ងាយ១៣០ម៉ែត្រ ។ សាកសពមានស្លាកស្នាមមានស្នាមជាំ.កផ្នែកខាងមុខ ចេញទឹកកាម ក្រៅពីនោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ គឺជនរងគ្រោះពិតជាចង.ក ធ្វើអត្តឃាតខ្លួនមែន។
ក្រោយពីសមត្ថកិច្ចពិនិត្យរួច បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕