ភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៧ កញ្ញា បង្ក្រាបបានចំនួន ២៩ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៦នាក់(ស្រី៣នាក់) ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៤៦ នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២៩នាក់ និងអ្នកប្រើប្រាស់ ១៧នាក់ ។

វត្ថុតាំងដែលចាប់បាន រួមមាន៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ៣៧,២៩ក្រាម និង៤៣កញ្ចប់តូច ។

ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៧ កញ្ញានេះ រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន, ខេត្តបាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កំពត, កណ្តាល, ក្នុង, ពោធិសាត់, ប៉ៃលិន, រាជធានីភ្នំពេញ និងខេត្តតាកែវ ៕