ខេត្តកណ្តាល ៖ បុរសម្នាក់ បានបើកម៉ូតូធ្វើដំណើរពីអ្នកឡើងចូលមកទីក្រុងភ្នំពេញ បោះពួយយ៉ាងលឿន ហើយមិនប្រកាន់ស្តាំដៃឲ្យបានត្រឹមត្រូវទេ ដោយចេញចង្កូតទៅគន្លងផ្លូវម្ខាងទៀត ចៃដន្យមានរថយន្ត១គ្រឿង ធ្វើដំណើរបញ្ច្រាសទិសគ្នាមកដល់ ក៏បុកយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង២២ និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១ ចំណុចគីឡូម៉ែត្រលេខ ៤៧-៤៨ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។


សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូម៉ាក SUZUKI SMASH ១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១N-៥០៣៩ បើកបរដោយឈ្មោះ ឯក ចាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ។ ពេលពេលើតហេតុ ជនរងគ្រោះ បានបើកបរមានទិសដៅពីអ្នកលឿង ទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាកTOYOTA PRIUS ពណ៌ក្រហម ប្រភេទទេសចរណ៍ គ្មានផ្លាកលេខ (California8CGT493 ) បើកបរដោយជនមិនស្គាស់អត្តសញ្ញាណបានគេចខ្លួនមុនសមត្ថកិច្ចមកដល់ហើយមានទិសដៅផ្ទុយគ្នា(ពីភ្នំពេញ ទៅអ្នកលឿង) ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែងរួចរាល់ បានយកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ រីសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់នេះ មកពីជនរងគ្រោះបើកបរម៉ូតូធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ដោយបើករំលោភចូលមកចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ ទើបបណ្តាលឲ្យរថយន្តបុកស្លាប់តែម្តង៕