ខេត្តត្បូងឃ្មុំ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកអុសកៅស៊ូមួយគ្រឿង អ្នកបើកបរស្រវឹង ហើយប្រើប្រាស់ល្បឿនលឿនទៀត លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និង៦នាក់ទៀតរបួសធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង២០ នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិមេមង ឃុំមេមង ស្រុកមេមត់ ។
ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងកើតហេតុ -ឈ្មោះជា គាង ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឡ ឃុំក្រែក ស្រុកពញាក្រែក ។


ចំណែកអ្នករងរបួសធ្ងន់ស្រាល៦នាក់៖ ១-ឈ្មោះស៊ី ឡានី ភេទស្រី អាយុ០៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា របួសស្រាល (ត្រូវជាកូនបង្កើតសព) ២-ឈ្មោះសុខ យ៉ាត ភេទស្រី អាយុ៥៥ឆ្មាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា របួសស្រាល (ត្រូវជាម្ដាយបង្កើតសព)។ ៣-ឈ្មោះតឿ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)។ ៤-ឈ្មោះ រី ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)។ ៥-ឈ្មោះយ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល) ។ ៦ ឈ្មោះថា គ្រៀម ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់កែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (របួសស្រាល)។
ចំណែកអ្នកបើកបរដោយឈ្មោះ យូ ប៊ុនណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ (គ្មានរបួស)។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៌លឿង គ្មានស្លាកលេខ ដឹកដឹកអុសកៅស៊ូ និងកម្មករចំនួន៧នាក់ បើកបរក្នុងស្ថានភាពស្រវឹង ហើយប្រើប្រាស់ល្បឿនលឿនទៀត លុះមកដល់ចុះណុចផ្លូកោង ស្រាប់តែជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និង៦នាក់ទៀតរបួសធ្ងន់ស្រាលបែបនេះតែម្ដង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ចុះទៅវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក
ដោយឡែកអ្នកបើកបររថយន្ត នគរបាលជំនាញបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕