ភ្នំពេញ៖ ការបង្ក្រាប គ្រឿងញៀនទូទាំងប្រទេស នៅ ថ្ងៃទី ១៦ ខែកញ្ញាបង្ក្រាបបាន ចំនួន ២៦ ករណី ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣៣ នាក់ ។ ក្នុងចំណោម ជនសង្ស័យ ឃាត់ខ្លួន ទាំង ៣៣ នាក់ មានមុខសញ្ញាជួញដូរ គ្រឿងញៀន ចំនួន ១២ នាក់ និង ប្រើប្រាស់ ២១ នាក់ ។

បើតាមអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា វត្ថុតាង ដែល ដកហូតបានចាប់ សរុប រួមមាន ៖ មេ តំ ហ្វេ តា មីន (ice) = ១៦,២៦ ក្រាម និង ១៥ កញ្ចប់ តូច ។

ការបង្ក្រាប គ្រឿងញៀន ទូទាំងប្រទេស នៅ ថ្ងៃទី ១៦ កញ្ញាមានការចូលរួមពី មន្ទីរ ប្រឆាំង គ្រឿងញៀន , ខេត្តបាត់ដំបង , កំពង់ឆ្នាំង , កំពង់ស្ពឺ , សៀមរាប , ស្វាយរៀង , រាជធានី ភ្នំពេញ , តាកែវ និង ខេត្ត ព្រះសីហនុ ៕