ភ្នំពេញ៖ អតីតមេបញ្ជាការកងអង្គរក្ស សម្តេច ជា ស៊ីម គឺ លោក ឈឿន ចាន់ថន ហៅម៉ៅ ដែលធ្លាប់ត្រូវបានតុលាការយោធាផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត បំផ្លិចបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះការទទួលខុសត្រូវ ក្នុងការដឹកនាំគ្រប់គ្រងអង្គភាពនោះ ត្រូវបានសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញលិខិតតែងតាំងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ។


សេចក្តីសម្រេចនេះ បានធ្វើឡើង ដោយយោងតាមចំណារយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។
ឧកញ៉ាឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ ជាអតីតឧកញ៉ា ជាអតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០៣៣៦១ អតីតជាទីប្រឹក្សា និងជាមេបញ្ជាការអង្គរក្សសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការយោធាចាប់ឃុំខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ ព្រមទាំងផ្តន្ទាទោសពីបទរំលោភលើទំនុកចិត្ត បំផ្លិញបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត លក់ដូរ និងចែកចាយអាវុធ បំផ្លិចបំផ្លាញសម្ភារៈយោធាសម្រាប់បម្រើការប្រយុទ្ធ និងខ្វះស្មារតីទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រងអង្គភាព ទទួលបានការលើកលែងទោសជាស្ថាពរហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៨/១២៣៤ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕


អតីតបញ្ជាការកងមេអង្គរក្ស សម្តេច ជា ស៊ីម លោក ឈឿន ចាន់ថន ហៅម៉ៅ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយត្រូវបានដោះលែងចេញពីពន្ធនាគារ ។


ត្រូវបានសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញលិខិតតែងតាំងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ។
សេចក្តីសម្រេចនេះ បានធ្វើឡើង យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ៕