ភ្នំពេញ ៖ ប៉ាហ៊ីលក់ថ្នាំ១ក្រុម បានសម្តែងឈុតពស់បើកវែក ជូនប្រជាពលរដ្ឋទស្សនា ដើម្បីធ្វើការផ្សព្វផ្សាយលក់ថ្នាំរបស់ខ្លួន តែដឹងអី! ពេលកំពុងសម្តែងជាមួយសត្វពស់វែក ស្រាប់តែភ្លាត់ស្នៀត ត្រូវពស់វែកមកក្បាលចឹកចំដៃ ធ្វើឲ្យគ្រូប៉ាហ៊ីមិនស៊ីលុយនោះ បង្ខំចិត្តផ្អាកការសម្តែងភ្លាមៗ ហើយហៅម៉ូតូឌុបឲ្យដឹកខ្លួនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសរក្សាជីវវិត។
តាមរយៈវីដេអូឃ្លីប១ ដែលមានរយៈពេល៤នាទី និង៣៣វិនាទី ឃើញមានប៉ាហ៊ី១ក្រុម បានសម្តែងឈុតពស់បើកវែក ដើម្បីផ្សព្វផ្សាយលក់ថ្នាំរបស់ខ្លួន ដោយមានប្រជាពលរដ្ឋជាច្រើននាក់កំពុងតែឈរចោមរោមមើល។


ក្នុងពេលនោះ គ្រូប៉ាហ៊ី បានហៅក្មេងប្រុស២នាក់ ឲ្យចូលអង្គុយក្នុងវង់ ហើយគ្រូប៉ាស៊ីនោះ បានយកសត្វពស់វែកចំនួន២ក្បាល មានទំហំប៉ុនកដៃ មកកាន់ និងពាក់លើ.ករបស់ខ្លួនយ៉ាងស្និទ្ធស្នាល បំណងបញ្ជាពស់ទាំងនោះឲ្យបើកវែក តែដឹងអី ! ស្រាប់តែពស់១ក្បាល មិនស្តាប់បញ្ជាគ្រូប៉ាស៊ី ក៏បកក្បាលមកចឹកដៃគ្រូប៉ាហ៊ីប៉ក់ ឈឺចុកចាប់មួយរំពេក ធ្វើឲ្យគ្រូប៉ាហ៊ីនោះ ត្រូវបង្ខំចិត្តផ្អាកសម្តែងភ្លាមៗ រួចដើរហៅម៉ូតូឌុបឲ្យដឹកខ្លួនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស រក្សាជីវិតសិន៕


សូមទស្សនាវីដេអូ ដែលគ្រូប៉ាស៊ីសម្តែងភ្លាត់ស្នៀតត្រូវពស់មកក្បាលចឹកដៃ៖