ភ្នំពេញ ៖ យោងតាមអគ្គស្នងការនគបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យឲ្យមានមនុស្សស្លាប់៤នាក់ (ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ៤នាក់(ស្រី១នាក់) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបានបញ្ជាក់ថាគ្រោះថ្នាក់ ដែល បង្ក ឲ្យ មានមនុស្សស្លាប់ និង របួស សរុប ចំនួន ៨នាក់ នៅថ្ងៃទី១០ ខែកញ្ញានេះ គឺ កើតឡើង ដោយ សារហេតុការណ៍ប៉ះទង្គិច ចំនួន ៦លើក ។

សូមបញ្ជាក់ថា រយយ:ពេល១០ថ្ងៃក្នុងខែកញ្ញានេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ៥៥នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៣៣នាក់ ក្នុង ហេតុការណ៍ កើតឡើង ១០៣លើក ៕