ព្រៃវែង៖ លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានអោយដឹងថា៖ សម័យប្រឡងបាក់ឌុបឆ្នាំ2019នេះសម្រាប់ខេត្តព្រៃវែង មានសិស្សចូលរួមប្រឡងសរុបចំនួន6.356នាក់ ។
ក្នុងនោះស្រី 3.365នាក់ ស្នើ78,13%
ជាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តព្រៃវែងមានអ្នកជាប់សរុបចំនួន4.966នាក់ ក្នុងនោះស្រី2.682នាក់។

សិស្សដែលទទួលបាននិទ្ទេសA ចំនួន27នាក់ ក្នុងនោះស្រី10នាក់។និទ្ទេសB1.36នាក់ ស្រី70នាក់។និទ្ទេសC4.37នាក់ ស្រី2.54នាក់។និទ្ទេសD1091នាក់ ស្រី575នាក់។និទ្ទេសE3.275នាក់ ស្រី1.773នាក់

សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលខេត្តព្រៃវែង ជាច្រើននាក់ បានសម្តែងការសប្បាយចិត្តរីករាយជាខ្លាំង ខណៈពេលទៅមើលឈ្មោះនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ ដឹងលទ្ធផល។
ជួបជាមួយប្អូនៗក្មួយៗដែលប្រឡងជាប់និទ្ទេសA ក៍ដូចជានិទ្ទេសបន្តបន្ទាប់ទៀត បានសម្តែង នូវទឹកចិត្តសប្បាយរីករាយ ដែលពួកគេបានប្រឡងជាប់ទៅតាមបំណងប្រាថ្នារបស់ខ្លួន។
ហើយពួកគេបានប្តេជ្ញានិងខិតខំប្រឹងប្រែង ចាប់យកផ្នែកជំនាញ ដែលខ្លួនស្រលាញ់ពេញចិត្តរៀងៗខ្លួន ។


ដើម្បីបន្តទៅរៀននៅថ្នាក់មហាវិទ្យាល័យអោយទទួលបានជោគជ័យ បន្ថែមទៀត។ ហើយពួកគេសង្ឃឹមក្លាយទៅជាធនធានមនុស្ស និងជាពលរដ្ធល្អ ដើម្បីលើកស្ទូយមុខមាត់លោកគ្រូអ្នកគ្រូនិងសេដ្ធកិច្ចគ្រួសារ ។
ព្រមទាំងចូលរួមបំរើសង្គមជាតិអោយស្របទៅតាមប្រទេសជាតិ យើងកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
បេក្ខជនសិស្សានុសិស្សដែលប្រឡងជាប់ក៍សូមផ្ញើ ជាសារមួយទៅដល់បងប្អូនមិត្តភ័ក្ត្រជាសិស្សដែលប្រឡងធ្លាក់ ។

សូមកុំអាលអស់សង្ឃឹមឫអាក់អន់តូចចិត្តធ្វើអ្វី ធម្មតាការប្រកួតប្រឡងប្រណាំង វាតែងតែមាន អ្នកចាញ់ អ្នកឈ្នះអញ្ចឹងហើយ សំខាន់យើងត្រូវតស៊ូអត់ធ្មត់ព្យាយាមរៀនសូត្របន្តទៀត គង់តែទទួលបានជោគជ័យនោះទេ៕