ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស១២នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន។

បើយោងតាមសម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ១២នាក់ក្នុងនោះមានស្រី៣នាក់ ហើយបានដកហូតសំភារៈមួយចំនួនមានដូចជា៖ ក្រាមសសង្ស័យជាថ្នាំញៀនចំនួន៧កញ្ចប់, ថ្នាំគ្រាប់ព័ណខៀវ ចំនួន ២គ្រាប់, ដបថ្នាំពណ៍ខ្មៅតូច១, ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង, Laptop ០១គ្រឿង, បាស់JBL ១គ្រឿង, អំពូលភ្លើងព័ណ ១គ្រឿង.

បច្ចុប្បន្ននជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ច នាំខ្លួនមកអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសួរនាំបន្ត៕