ខេត្តពោធិ៍សាត់៖ ស្រ្តីពីរនាក់នាំគ្នាដើររកជីកអាពីង ពេលមានភ្លៀងធ្លាក់ខ្លាំង នាំគ្នាចូលជ្រកក្រោមដើមចំបក់ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗទាំងពីរនាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងកើតចម្ការដូងមួយកន្លែង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ។


ជនរងគ្រោះទី១-ឈ្មោះ សាក់ តិញ អាយុ ៣៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ ជាស្ត្រីមេម៉ាយ កូន ១ ស្រី អាយុ ៣ឆ្នាំ និងទី២ ឈ្មោះ ហៃ ឆាន អាយុ ៤៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានប្តីឈ្មោះ សែម គឹម អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានកូនក្នុងបន្ទុក ៦នាក់ ក្នុងនោះ(ប្រុស ៥នាក់) ។ ទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ ស្រ្តីទាំងពីរនាក់នាំគ្នាដើរកជីកអាពីង ។ លុះពេលមេឃភ្លៀងឃ្លាំង ក៍នាំគ្នាចូលជ្រកក្រោមដើមចំបក់មួយ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុនោះតែម្តង ។


ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារ សាច់ញាតិដឹកយកមកលំនៅដ្ឋាន ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី ៕