ធ្វើការដោយកម្លាំង ហើយកាន់ចង្កូតឡានធំច្រើនម៉ោងក្នុង១ថ្ងៃៗ បងប្រុស សុីន ឈឺន ថាគាត់ហូប ឆេមពាន១កំប៉ុងៗរាល់ថ្ងៃមិនដែលខានទេ។ ស្រាប់តែថ្ងៃនោះមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX១គ្រឿង ដោយមិននឹកស្មានដល់។

នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រុមការងាររបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានដឹកយករង្វាន់ម៉ូតូZoomerX ០១គ្រឿងទៀត ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ នៅផ្សារទន្លាប់ ក្នុងភូមិកំពង់ថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពាន ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ សុីន ឈឺន អាយុ៣៤ឆ្នាំ ជាអ្នកបើកបរឡានដឹកទំនិញធុនធំ ពីភ្នំពេញទៅព្រំដែនកម្ពុជាវៀតណាម។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerX ពីភេសជ្ជៈប៉ូវកម្លាំងឆេមពាន
អ្នកបើកឡានដឹកទំនិញ ទៅព្រំដែនកម្ពុជាវៀតណាម។

បងប្រុស សុីន ឈឺន បានប្រាប់អ្នកយកព័ត៌មានថា ថ្ងៃនោះពេលគាត់ដឹកទំនិញដល់ផ្សារទន្លាប់ គាត់បានឈប់ទិញ ឆេមពាន១កំប៉ុងមកហូប គ្រាន់តែគាស់ភ្លាមមើលក្រវឹលកំប៉ុងស្រាប់តែឃើញរូបម៉ូតូ គាត់ត្រេកអរយ៉ាងខ្លាំង ដោយមិននឹកស្មានថាមានសំណាងឈ្នះរង្វាន់ធំបែបនេះទេ។ សម្រាប់អ្នកលក់វិញពេលដំបូងគាត់សឹងតែមិន ជឿថាមានអ្នកត្រូវរង្វាន់នៅផ្ទះគាត់ទៀតទេ ព្រោះផ្ទះគាត់ក៏ធ្លាប់មានអ្នកត្រូវរង្វាន់ពីឆេមពានម្តងរួចហើយ។ លើកនេះ ប្អូនប្រុស ស៊ុន បូណា អ្នកលក់ឆេមពាននៅមុខផ្សារទន្លាប់ ក៏ទទួលបានកាដូលើកទឹកចិត្ត ជា ភេសជ្ជៈប៉ូវកម្លាំងឆេមពាន ចំនួន៥០កេសផងដែរ។

អ្នកលក់ភេសជ្ជៈប៉ូវកម្លាំងឆេមពាន នៅផ្សារទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក នៅ កុសល ក៏បានថ្លែងអំណរគុណដល់អតិថិជន ទាំងអស់ដែលនិយមចូលចិត្តនិងបន្តគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពាននិងឆេមពានអាយស៍ ហើយបន្ថែមថា រង្វាន់ធំៗនៅមានច្រើនទៀតរង់ចាំអ្នកមានសំណាង ដោយសង្ឃឹមថានឹងបានមកជួបអ្នកមានសំណាងថ្មីៗ ទៀត នៅក្នុងតំបន់នេះនាពេលឆាប់ៗខាងមុខ។