ស្រាបៀរកម្ពុជា បានធ្វើពិធីប្រគល់រង្វាន់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ទៅឱ្យគូរស្វាមីភរិយាថ្មីសរុបចំនួន ៤៩៥គូ ដែលមកពីខេត្តពោធិ៍សាត់មានចំនួន ៨៨គូ ស្វាយរៀង ៤៥គូ កណ្តាល​​ ៣៥គូ កំពង់ឆ្នាំង ៣៦គូ ឧត្តរមានជ័យ ២៤គូ សៀមរាប ២២គូ ព្រៃវែង ១៩គូ កំពង់ធំ ៤៥គូ ក្រចេះ១៥គូ កំពង់ចាម ១៣​គូ កំពង់ស្ពឺ ១៣គូ តាកែវ ៤គូ ត្បូងឃ្មុំ ១១គូ បន្ទាយមានជ័យ ១១គូ ប៉ៃលិន ៩គូ  បាត់ដំបង ៤គូ ព្រះវិហារ ៧គូ មណ្ឌលគិរី ៦គូ រតនៈគិរី ២គូ ស្ទឹងត្រែង ៣ គូ ខេត្តកោះកុង ១គូ។

ការចែករង្វាន់ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែ កញ្ញានេះនៅឯការិយាល័យ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្ថិតនៅផ្លូវជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។                

លោក ហួន ទី តំណាងក្រុមហ៊ុន ខ្មែរ  ប៊ែវើរីជីស បានចូលរួមអបអរសាទរនិងថ្លែងអំណរគុណដល់គូរស្នេហ៍ថ្មីទាំងអស់ដែលបានជ្រើសរើសទិញស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប ទឹកបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ជូនភ្ញៀវក្នុងអាពាហ៍ពិពាហ៍របស់ពួកគេកន្លងមកផងដែរ។ គួរបញ្ជាក់ថា នេះគឺជាការប្រគល់រង្វាន់លើកចុងក្រោយសម្រាប់រដូវកាលឆ្នាំ ២០១៨-២០១៩។

ដោយឡែក រង្វាន់កញ្ចប់អាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជានឹងមានផ្តល់ជូនសម្រាប់រដូវកាលថ្មី​ ២០១៩ – ២០២០ បន្តទៀតជាមួយនឹងរង្វាន់ផ្តល់ជូនកាន់តែអស្ចារ្យដែលចាប់ផ្តើមពីខែកញ្ញានេះតទៅ។