ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ នាវា​កងទ័ព​ជើង ទឹក​ឥណ្ឌា​ចំនួន​០២​គ្រឿង ឈ្មោះ INS KILTAN ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក និង​នាវា​ឈ្មោះ INS SAHYADRI (F49) ជា​ប្រភេទ​នាវាចម្បាំង​មី​ស៊ី​ល បាន​ចូល​សំចត នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​បំពេញ​ទស្សនកិច្ច​សុ​ឆន្ទៈ នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល ០៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០៥-០៨ ខែកញ្ញា ឆ្នាំ​២០១៩ នឹង​មានការ​អញ្ជើញ​ទទួល​ស្វាគមន៍​ពី​ឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ និង​នាយ​នា​វី​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ៕