ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានរុករកឃើញរថយន្តកែច្នៃ (បាកុង) ចំនួន៣គ្រឿង និងឈើគគីរចំនួន២ដុំ ដែលស្មើនឹង៩ម៉ែត្រគូប និង៦៦៩ផ្លាន នៅក្នុងព្រៃស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។


ក្រោយរកឃើញ ឈើគគីរ២ដុំ បានប្រគល់ឲ្យមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់រក្សាជាអ្នកទុក ចំណែករថយន្តកែច្នៃបាកុង យកមករក្សាទុកជាណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសព្រៃឈើ នាំមកចាត់ការតាមផ្លូវ តែពលរដ្ឋបានឡើងថា ចាប់បានតែខ្យល់ច្រើនជាង…៕